សេចក្ដីថ្លែងអះអាងអំពីសិទ្ធិឯកជន ឬ ព័ត៌មានឯកត្តជន អនុវត្តចំពោះវិបសាយ និង សេវាកម្មនានារបស់ក្រុមហ៊ុន Microsoft ដែលប្រមូលទិន្នន័យ និង បង្ហាញឲ្យឃើញនូវខ/លក្ខខ័ណ្ឌទាំងនេះ ក៏ដូចជាបណ្ដាសេវាកម្មជំនួយផលិតផលកម្មវិធីនៅអហ្វឡាញ (ក្រៅប្រព័ន្ធ) របស់ខ្លួនផងដែរ។ វាមិនអនុវត្តចំពោះតំបន់បណ្ដាញ ទំព័រសេវាកម្ម និង ផលិតផលកម្មវិធី Microsoft ទាំងឡាយណាដែលមិនបង្ហាញឲ្យឃើញ ឬ ភ្ជាប់ទំនាក់ទំនងទៅនឹងសេចក្ដីថ្លែងអះអាងនេះ ឬ ដែលមានសេចក្ដីថ្លែងអះអាងនានាអំពីសិទ្ធិឯកជន ឬ ព័ត៌មានឯកត្តជនផ្ទាល់របស់ពួកគេនោះទេ។
សូមអានសេចក្ដីសង្ខេបនានាខាងក្រោម និង ចុចលើ "ស្វែងយល់ច្រើនទៀត" សម្រាប់ខ្លឹមសារកាន់តែពិស្ដារនៅលើប្រធានបទជាក់លាក់មួយ។ លើសពីនេះ អ្នកអាចនឹងជ្រើសរើសចេញពីផលិតផលកម្មវិធីដែលមានចុះនៅខាងលើដើម្បីមើលសេចក្ដីថ្លែងអះអាងអំពីសិទ្ធិឯកជន ឬ ព័ត៌មានឯកត្តជននៅលើផលិតផលកម្មវិធីនោះ។ ផលិតផលកម្មវិធី សេវាកម្ម លក្ខណៈពិសេសៗមួយចំនួនដែលបានលើកឡើងនៅក្នុងសេចក្ដីថ្លែងអះអាងនេះ អាចនឹងមិនមាននៅលើគ្រប់ទីផ្សារទាំងអស់ទេ។ អ្នកអាចរកឃើញមាននូវព័ត៌មានច្រើនទៀតនៅលើទំព័រស្ដីពីការតាំងចិត្តរបស់ក្រុមហ៊ុន Microsoft ចំពោះការការពារសិទ្ធិឯជន ឬ ព័ត៌មានឯកត្តជននៅតំណ http://www.microsoft.com/privacy។
វិបសាយ Microsoftភាគច្រើនប្រើ "ខូឃីស៍" ឯកសារអត្ថបទតូចៗដែលគេអាចអានបានតាមរយៈម៉ាស៊ីនបម្រើវិបសាយមួយដែលនៅក្នុងដែនដែលដាក់ខូឃីនៅលើហាដដ្រាយហ្វ៍របស់អ្នក។ យើងអាចនឹងប្រើខូឃីស៍ដើម្បីរក្សាទុកបណ្ដាការនិយម និង កំណត់របស់អ្នក ជួយជាមួយនឹងការចូលប្រព័ន្ធ ផ្ដល់នូវការផ្សាយពាណិជ្ជកម្មដែលបានកំណត់គោលដៅ និង វិភាគបណ្ដាប្រតិបត្តិការវិបសាយ។
លើសពីនេះ យើងប្រើកម្មវិធីត្រួតពិនិត្យសកម្មភាពលើបណ្ដាញដើម្បីជួយផ្ដល់ខូឃីស៍ និង ចងក្រងការប្រើវិធីធ្វើវិភាគនានា។ ទាំងនេះអាចនឹងរួមមានកម្មវិធីត្រួតពិនិត្យសកម្មភាពលើបណ្ដាញរបស់ភាគីទីបីដែលមានការហាមប្រាមលើការប្រមូលព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក។
អ្នកមានកម្មវិធីឧបករណ៍មួយចំនួនធំដើម្បីត្រួតពិនិត្យមើលលើខូឃីស៍ និង បច្ចេកវិជ្ជាស្រដៀងៗគ្នាដែលមានជាអាទិ៍:
ការប្រើប្រាស់ខូឃីស៍របស់យើងខ្ញុំ
វិបសាយ Microsoft ភាគច្រើនប្រើ "ខូឃីស៍" ដែលជាឯកសារអត្ថបទតូចៗដែលបានដាក់នៅលើថាសរឹងអ្នកតាមរយៈម៉ាស៊ីនបម្រើវិបសាយមួយ។ ខូឃីស៍មានផ្ទុកនូវអត្ថបទដែលគេអាចអានបានតាមរយៈម៉ាស៊ីនបម្រើវិបសាយមួយ នៅក្នុងដែនដែលបានចេញខូឃីដល់អ្នក។ ជារឿយៗ អត្ថបទនោះរួមមាននូវខ្សែលេខ និង អក្សរដែលកំណត់ជាពិសេសប្រភេទកុំព្យូទ័រអ្នក តែអាចនឹងមានផ្ទុកនូវផ្សេងៗទៀតដូចគ្នាដែរ។ នេះគឺជាឧទាហរណ៍មួយនៃអត្ថបទដែលបានផ្ទុកនៅក្នុងខូឃីមួយដែលក្រុមហ៊ុន Microsoft អាចនឹងដាក់នៅលើថាសរឹងលោកអ្នក នៅពេលដែលលោកអ្នកមើលវិបសាយមួយក្នុងចំណោមវិបសាយជាច្រើនរបស់យើងខ្ញុំ: E3732CA7E319442F97EA48A170C99801
យើងខ្ញុំអាចនឹងប្រើខូឃីស៍សម្រាប់:
ខូឃីស៍មួយចំនួនដែលប្រើជាធម្មតា មានចុះនៅក្នុងក្រាហ្វិកដូចខាងក្រោមនេះ។ បញ្ជីនេះមិនទូលំទូលាយទេ តែវាមានគោលដៅបង្ហាញឲ្យឃើញច្បាស់នូវហេតុផលមួយចំនួនដែលយើងខ្ញុំដាក់ឲ្យមានខូឃីស៍។ បើលោកអ្នកមើលវិបសាយមួយក្នុងចំណោមវិបសាយនានារបស់យើងខ្ញុំ វិបសាយនេះអាចនឹងដាក់នូវខូឃីស៍មួយចំនួន ឬ ទាំងអស់ដូចខាងក្រោមនេះ:
ជាការបន្ថែមទៅខូឃីស៍ទាំងនេះ ក្រុមហ៊ុន Microsoft អាចនឹងកំណត់ពេលវេលាដែលអ្នកមើលវិបសាយនានារបស់យើងខ្ញុំ ដែលភាគីទីបីក៏អាចនឹងកំណត់ខូឃីស៍ពិតប្រាកដនានានៅលើថាសរឹងរបស់អ្នក នៅពេលដែលអ្នកមើលវិបសាយនានារបស់ Microsoft។ ក្នុងករណីមួយចំនួន នោះគឺដោយសារយើងបានជួលភាគីទីបីឲ្យផ្ដល់នូវបណ្ដាសេវាកម្មពិតប្រាកដជំនួសឲ្យយើងខ្ញុំ ដែលមានប្រភេទដូចជា វិធីវិភាគវិបសាយនានា។ ក្នុងករណីផ្សេងៗទៀត វាគឺដោយសារបណ្ដាទំព័រវិបសាយយើងខ្ញុំមានផ្ទុកនូវមាតិកា ឬ រូបភាពផ្សាយពាណិជ្ជកម្មនានាដែលបានមកពីបណ្ដាភាគីទីបី ដែលមានប្រភេទដូចជា ខ្សែវីដេអូ មាតិកាព័ត៌មាន ឬ រូបភាពផ្សាយពាណិជ្ជកម្មដែលបានផ្ដល់ឲ្យដោយប្រព័ន្ធផ្សាយពាណិជ្ជកម្មផ្សេងៗទៀត។ ដោយសារកម្មវិធីរុករករបស់អ្នកភ្ជាប់ទៅកាន់ម៉ាស៊ីនបម្រើវិបសាយនានានៃបណ្ដាភាគីទីបីដើម្បីរកយកមកវិញមាតិកានោះ ភាគីទីបីទាំងនោះអាចដាក់ ឬ អានខូឃីស៍ផ្ទាល់របស់ពួកគេដែលមាននៅលើថាសរឹងអ្នក។
របៀបត្រួតពិនិត្យមើលលើខូឃីស៍
ឧទាហរណ៍ៈ នៅក្នុងកម្មវិធី Internet Explorer 9, អ្នកអាចទប់ស្កាត់ខូឃីស៍បាន ដោយចាត់ការណ៍ទៅតាមជំហាននានាដូចខាងក្រោមនេះ:
សេចក្ដីណែនាំនានាសម្រាប់ទប់ស្កាត់ខូឃីស៍នៅក្នុងកម្មវិធីរុករកនានាអាចរកបានតាមតំណ http://www.allaboutcookies.org/manage-cookies/។
សូមជ្រាបថា បើលោកអ្នកសម្រេចចិត្តបដិសេធខូឃី លោកអ្នកមិនអាចនឹងមានលទ្ធភាពចូលប្រព័ន្ធ ឬ ប្រើបណ្ដាលក្ខណៈពិសេសនៃកម្មវិធីទំនាក់ទំនងផ្សេងៗទៀតរបស់តំបន់បណ្ដាញ និង ទំព័រសេវាកម្ម Microsoft ដែលអាស្រ័យលើខូឃីស៍បានទេ ហើយការនិយមផ្សាយពាណិជ្ជកម្មមួយចំនួន ដែលអាស្រ័យលើខូឃីស៍អាចនឹងមិនមានលទ្ធភាពទទួលបានការគោរពទេ។
ឧទាហរណ៍ៈ នៅក្នុងកម្មវិធី Internet Explorer 9 អ្នកអាចនឹងទប់ស្កាត់ខូឃីស៍បាន ដោយចាត់ការណ៍ទៅតាមជំហាននានាដូចខាងក្រោមនេះ:
ការណែនាំនៃការលុបខូឃីស៍នៅក្នុងកម្មវិធីបើកវិបសាយដ៏ទៃទៀតគឺអាចប្រើបាននៅ http://www.allaboutcookies.org/manage-cookies/.
បើលោកអ្នកសម្រេចចិត្តលុបចោលខូឃី កំណត់ និង ការនិយមមួយចំនួនដែលបានគ្រប់គ្រងដោយខូឃីស៍ទាំងនោះ ដែលមានជាអាទិ៍ បណ្ដាការនិយមផ្សាយពាណិជ្ជកម្ម នឹងត្រូវបានគេលុបចោល ហើយអាចនឹងចាំបាច់ទទួលបានការបង្កើតឡើង។
បញ្ជាកម្មវិធីបើកវិបសាយសម្រាប់ “Do Not Track” និងការពារការតាមដាន កម្មវិធីបើកវិបសាយមួយចំនួនដែលថ្មីជាងនេះមិនមានភ្ជាប់ជាមួយលក្ខណៈពិសេស “Do Not Track” ទេ។ ភាគច្រើននៃលក្ខណៈពិសេសទាំងនេះ នៅពេលដែលមានការបើក បញ្ជូនសញ្ញា ឬ ចំណង់ចំណូលចិត្តទៅកាន់វិបសាយនានាដែលអ្នកមើល ដោយបញ្ជាក់ថា អ្នកមិនចង់មានការតាមដានមើលទេ។ វិបសាយទាំងនោះ (ឬមាតិកាភាគីទីបីនៅលើវិបសាយទាំងនោះ) អាចបន្តភ្ជាប់សកម្មភាពនានាដែលលោកអ្នកអាចមើលពេលកំពុងតាមដាន បើទោះណាជាលោកអ្នកបានបង្ហាញចំណង់ចំណូលចិត្តនេះក៏ដោយ ដោយអាស្រ័យលើការអនុវត្តន៍ឯកជននានារបស់វិបសាយ។
កម្មវិធី Internet Explorer 9 និង 10 មាននូវលក្ខណៈពិសេសដែលគេហៅថា ការការពារការតាមដាន ដែលជួយការពារបណ្ដាវិបសាយដែលលោកអ្នកចូលទស្សនា ពីការបញ្ជូនស្វ័យប្រវត្តិនូវព័ត៌មានលម្អិតអំពីការទស្សនារបស់លោកអ្នក ទៅកាន់ក្រុមហ៊ុនផ្ដល់មាតិកាដែលជាភាគីទីបី។ នៅពេលដែលអ្នកបន្ថែមបញ្ជីការការពារការតាមដានមើលមួយ កម្មវិធី Internet Explorer នឹងទប់ស្កាត់មាតិកានៃភាគីទីបីដែលមានជាអាទិ៍ខូឃីស៍ ពីវិបសាយមួយចំនួនដែលមានចុះក្នុងបញ្ជីថាជាវិបសាយមួយដែលត្រូវមានការទប់ស្កាត់។ ដោយកម្រិតការហៅនានាទៅកាន់វិបសាយទាំងនេះ កម្មវិធី Internet Explorer នឹងកម្រិតព័ត៌មាននានាដែលវិបសាយនៃភាគីទីបីទាំងនេះអាចប្រមូលអំពីអ្នក។ ហើយនៅពេលដែលអ្នកមានបញ្ជីការពារការតាមដានដែលបើកលទ្ធភាពទុកនោះ កម្មវិធីរុករក Internet Explorer នឹងបញ្ជូនសញ្ញា ឬ ការនិយមអំពី Do Not Track (កុំតាមដានមើល) ទៅកាន់វិបសាយនានាដែលអ្នកមើល។ បន្ថែមលើនេះ នៅក្នុងកម្មវិធី Internet Explorer 10 លោកអ្នកអាចប្ដូរDNT "off" ឬ"on" ដោយឯករាជ្យ បើសិនជាលោកចង់ធ្វើ។ សម្រាប់ព័ត៌មានបន្ថែម អំពីបញ្ជីការពារ Tracking និងមិនTrack សេចក្ដីថ្លែងការណ៍អំពីឯកជនភាពរបស់ក្រុមហ៊ុន Internet Explorer ឬ ផ្នែកជំនួយនៃ Internet Explorer។
លើសពីនេះ ក្រុមហ៊ុនផ្សាយពាណិជ្ជកម្មនីមួយៗអាចនឹងផ្ដល់សមត្ថភាពលើជម្រើសមិនចូលផ្ទាល់ខ្លួនរបស់ពួកគេ ដោយបន្ថែមបណ្ដាជម្រើសការផ្សាយពាណិជ្ជកម្មបែបជឿនលឿនបន្ថែមទៀតបាន។ ឧទាហរណ៍ៈ ការនិយមផ្សាយពាណិជ្ជកម្មរបស់ក្រុមហ៊ុន Microsoft និង ការត្រួតពិនិត្យមើលជម្រើសមិនចូលរួមអាចរកបានតាមតំណ http://choice.live.com/advertisementchoice/។ លើសពីនេះ សូមកត់សម្គាល់ថា ការជ្រើសរើសមិនចូលរួមមិនមានន័យថា អ្នកនឹងបញ្ឈប់ការទទួលព័ត៌មានផ្សាយពាណិជ្ជកម្មនានា ឬ មើលការផ្សាយពាណិជ្ជកម្មកាន់តែតិចៗនោះទេ បើអ្នកពិតជាសម្រេចចិត្តមិនចូលរួម គឺការផ្សាយពាណិជ្ជកម្មនានាដែលអ្នកទទួលនឹងលែងមានការប្រព្រឹត្តតាមឥរិយាបថប្រើប្រាស់ទៀតហើយ។ បន្ថែមលើនេះ ការមិនចូលរួមមិនអាចបញ្ឈប់ព័ត៌មានពីការទៅរកម៉ាស៊ីនរបស់យើងខ្ញុំ ប៉ុន្ដែវាអាចបញ្ឈប់ការបង្កើត ឬការធ្វើបច្ចុប្បន្នភាពកម្រងព័ត៌មានរបស់យើងខ្ញុំ ដែលអាចត្រូវគេប្រើប្រាស់ចំពោះផ្សព្វផ្សាយពាណិជ្ជកម្មតាមឥរិយាបថ។
ការប្រើបរាស់កម្មវិធីត្រួតពិនិត្យសកម្មភាពលើបណ្ដាញនានារបស់យើងខ្ញុំ
បណ្ដាទំព័របណ្ដាញ Microsoft អាចនឹងមានផ្ទុកនូវរូបភាពអេឡិចត្រូនិកនានាដែលគេស្គាល់ថា ជាកម្មវិធីត្រួតពិនិត្យសកម្មភាពលើបណ្ដាញ (Web beacons) - ជួនកាលត្រូវបានគេហៅថា single-pixel gifs - ដែលគេអាចប្រើដើម្បីជួយក្នុងការបញ្ជូនឲ្យនូវខូឃីស៍ដែលមាននៅលើបណ្ដាតំបន់បណ្ដាញយើងខ្ញុំ និង អនុញ្ញាតិឲ្យយើងខ្ញុំរាប់ចំនួនលោកអ្នកប្រើ ដែលរហូតមកដល់ពេលនេះ បានមើលទំព័របណ្ដាញទាំងនោះ និង បញ្ជូនឲ្យនូវបណ្ដាទំព័រសេវាកម្ម ដែលមានដាក់ម៉ាក្ស ឬ ផ្លាក ឬ យីហោរួមគ្នា។ យើងខ្ញុំអាចនឹងរួមបញ្ចូលនូវកម្មវិធីត្រួតពិនិត្យសកម្មភាពលើបណ្ដាញ (Web beacons) នៅក្នុងសារអ៊ីម៉ែលផ្សព្វផ្សាយនានា ឬ សំបុត្រសារព័ត៌មាននានារបស់យើងខ្ញុំ ប្រយោជន៍កំណត់មើលថា តើសារនានាមានការបើកមើល និង អនុវត្តដោយអាស្រ័យកត្តានោះហើយឬនៅ។
លើសពីនេះ យើងខ្ញុំអាចនឹងធ្វើការងារជាមួយនឹងក្រុមហ៊ុនផ្សេងៗទៀតដែលផ្សព្វផ្សាយពាណិជ្ជកម្មនៅតាមបណ្ដាតំបន់បណ្ដាញ ឬ វិបសាយ Microsoft ដើម្បីដាក់កម្មវិធីត្រួតពិនិត្យសកម្មភាពលើបណ្ដាញ (Web beacons) នៅលើតំបន់បណ្ដាញនានារបស់ពួកគេ ប្រយោជន៍អនុញ្ញាតិឲ្យយើងខ្ញុំបង្កើតបាននូវស្ថិតិនានាអំពីរបៀបដែលការចុចលើមាតិកាផ្សាយពាណិជ្ជមួយជារឿយៗដែលមាននៅលើតំបន់តំបន់បណ្ដាញ ឬ វិបសាយ Microsoft មួយ ដែលបណ្ដាលឲ្យមានការទិញមួយ ឬ សកម្មភាពផ្សេងទៀតនៅលើតំបន់បណ្ដាញ ឬ វិបសាយក្រុមហ៊ុនផ្សាយពាណិជ្ជកម្ម។
នៅចុងបញ្ចប់ ក្រុមហ៊ុន Microsoft អាចនឹងដាក់ឲ្យប្រើនូវកម្មវិធីត្រួតពិនិត្យសកម្មភាពលើបណ្ដាញ (Web beacons) នានាដែលបានមកពីបណ្ដាភាគីទីបី ប្រយោជន៍ជួយឲ្យយើងខ្ញុំចងក្រងបានស្ថិតិនានាដែលបានប្រមូលផ្ដុំ ដោយយោងទៅតាមប្រសិទ្ធភាពនៃយុទ្ធនាការផ្សព្វផ្សាយនានា ឬ បណ្ដាប្រតិបត្តិការផ្សេងៗទៀតនៃតំបន់បណ្ដាញ ឬ វិបសាយនានារបស់យើងខ្ញុំ។ កម្មវិធីត្រួតពិនិត្យសកម្មភាពលើបណ្ដាញ (Web beacons) ទាំងនេះអាចនឹងអនុញ្ញាតិឲ្យបណ្ដាភាគីទីបីដាក់ ឬ អានខូឃីមួយដែលមាននៅលើកុំព្យូទ័រអ្នក។ យើងខ្ញុំហាមដល់ភាគីទីបីនានាមិនឲ្យប្រើកម្មវិធីត្រួតពិនិត្យសកម្មភាពលើបណ្ដាញ (Web beacons) នានានៅលើបណ្ដាតំបន់បណ្ដាញ ឬ វិបសាយយើងខ្ញុំដើម្បីប្រមូល ឬ មានលទ្ធភាពប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក។ យ៉ាងណាក៏ដោយ អ្នកអាចនឹងមានលទ្ធភាពសម្រចចិត្តមិនមូលរួមការប្រមូលទិន្នន័យ ឬ ការប្រើប្រាស់របស់បណ្ដាក្រុមហ៊ុនវិភាគដែលជាភាគីទីបី ដោយការចុចលើតំណនានាសម្រាប់ក្រុមហ៊ុនផ្ដល់វិធីវិភាគនីមួយៗដូចខាងក្រោមនេះ:
បច្ចេកវិជ្ជាស្រដៀងៗគ្នាផ្សេងទៀត
ក្នុងការបន្ថែមទៅលើខូឃីស៍ដែលមានស្តង់ដារត្រឹមត្រូវ និង បណ្ដាកម្មវិធីត្រួតពិនិត្យសកម្មភាពលើបណ្ដាញ (Web beacons) តំបន់បណ្ដាញ ឬ វិបសាយនានាអាចប្រើបច្ចេកវិជ្ជាផ្សេងៗទៀតដើម្បីរក្សាទុក និង អានឯកសារទិន្នន័យដែលមាននៅលើកុំព្យូទ័រអ្នក។ ការងារនេះអាចត្រូវបានគេធ្វើឡើងដើម្បីបន្តរក្សាការនិយមនានារបស់អ្នក ឬ ដើម្បីលើកកម្ពស់ល្បឿន និង ការបំពេញមុខងារតាមរយៈការរក្សាទុកឯកសារពិតប្រាកដនានានៅលើកុំព្យូទ័រ។ ប៉ុន្តែលើសពីនេះ (ដូចជាខូឃីស៍តាមស្តង់ដារត្រឹមត្រូវ) គេអាចប្រើប្រាស់វាដើម្បីរក្សាទុកអង្គកំណត់ពិសេសមួយសម្រាប់កុំព្យូទ័រអ្នក ដែលបន្ទាប់មកអាចមានការប្រើដើម្បីតាមដានមើលការប្រើប្រាស់។ បច្ចេកវិជ្ជាទាំងនេះរួមមានវត្ថុនានាដែលបានចែករំលែកនៅលើកុំព្យូទ័រ (ឬ "Flash cookies (ខូឃីសឧបករណ៍)") និង បន្ទុកកម្មវិធី Silverlight។
វត្ថុនានាដែលបានចែករំលែកនៅលើកុំព្យូទ័រ ឬ "ខូឃីស៍ឧបករណ៍" វិបសាយនានាដែលប្រើបណ្ដាបច្ចេកវិជ្ជា Adobe Flash អាចនឹងប្រើវត្ថុនានាដែលបានចែករំលែកនៅលើកុំព្យូទ័រ ឬ "ខូឃីស៍ឧបករណ៍" ដើម្បីរក្សាទុកទិន្នន័យនៅលើកុំព្យូទ័រអ្នក។ ចូរកត់សម្គាល់ថា លទ្ធភាពសម្អាតខូឃីស៍ឧបករណ៍អាច ឬ មិនអាចមានការគ្រប់គ្រងដោយកំណត់កម្មវិធីរុករករបស់អ្នកសម្រាប់ខូឃីស៍ដែលមានស្តង់ដារត្រឹមត្រូវ ដោយសារការធ្វើដូច្នោះអាចនឹងប្រែប្រួលតាមរយៈកម្មវិធីរុករកបាន។ ដើម្បីរៀបចំគ្រប់គ្រង ឬ ទប់ស្កាត់ខូឃីស៍ឧបករណ៍ បាន ចូរឆ្ពោះទៅកាន់ http://www.macromedia.com/support/documentation/en/flashplayer/help/settings_manager.html។
បន្ទុកកម្មវិធី Silverlight តំបន់បណ្ដាញ/វិបសាយ ឬ កម្មវិធីនានាដែលប្រើបច្ចេកវិជ្ជា Microsoft Silverlight ក៏មានលទ្ធភាពរក្សាទុកទិន្នន័យតាមរយៈការប្រើបន្ទុកកម្មវិធី Silverlight ដែរ។ ដើម្បីស្វែងយល់អំពីរបៀបរៀបចំគ្រប់គ្រង ឬ ទប់ស្កាត់បន្ទុកប្រភេទនេះបាន ចូរឆ្ពោះទៅកាន់ Silverlight។
ក្រុមហ៊ុន Microsoft ប្រមូលព័ត៌មានជាច្រើនប្រភេទ ប្រយោជន៍ធ្វើប្រតិបត្តិការយ៉ាងមានប្រសិទ្ធភាព និង ផ្ដល់ឲ្យអ្នកនូវផលិតផលកម្មវិធី សេវាកម្ម និង បទពិសោធន៍ការយល់ដឹងយ៉ាងល្អប្រសើរបំផុតដែលយើងខ្ញុំអាចធ្វើទៅបាន។
យើងខ្ញុំប្រមូលព័ត៌មាននៅពេលដែលអ្នកចុះឈ្មោះ ចូលប្រព័ន្ធ និង ប្រើវិបសាយ និង ទំព័រសេវាកម្មនានារបស់យើងខ្ញុំ។ លើសពីនេះ យើងខ្ញុំអាចនឹងទទួលបាននូវព័ត៌មានពីក្រុមហ៊ុនផ្សេងៗទៀត។
យើងខ្ញុំប្រមូលព័ត៌មាននេះតាមវិធីជាច្រើនដែលមានជាអាទិ៍ ចេញពីទម្រង់បែបបទនានានៅលើបណ្ដាញ បច្ចេកវិជ្ជានានា ដូចជា cookiesការកត់កំណត់ហេតុបណ្ដាញ និង សហ្វវែរដែលមាននៅលើកុំព្យូទ័រអ្នក ឬ នៅលើឧបករណ៍ផ្សេងទៀត។
ក្រុមហ៊ុន Microsoft ប្រមូលព័ត៌មានជាច្រើនប្រភេទ ប្រយោជន៍ធ្វើប្រតិបត្តិការយ៉ាងមានប្រសិទ្ធភាព និង ផ្ដល់ឲ្យអ្នកនូវផលិតផលកម្មវិធី សេវាកម្ម និង បទពិសោធន៍ការយល់ដឹងយ៉ាងល្អប្រសើរបំផុតដែលយើងខ្ញុំអាចធ្វើទៅបាន។ ព័ត៌មានមួយចំនួនដែលអ្នកផ្ដល់ឲ្យដោយផ្ទាល់ដល់យើងខ្ញុំ។ ព័ត៌មានមួយចំនួនដែលយើងទទួលបានតាមរយៈការសង្កេតតាមដានមើលលើរបៀបដែលអ្នកធ្វើទំនាក់ទំនង ឬ មានអន្តរកម្មជាមួយនឹងទំព័រផលិតផលកម្មវិធី និង សេវាកម្មនានារបស់យើងខ្ញុំ។ ព័ត៌មានមួយចំនួនអាចរកបានមកពីប្រភពផ្សេងទៀតដែលយើងខ្ញុំអាចនឹងចងក្រងជាមួយនឹងទិន្នន័យដែលយើងខ្ញុំប្រមូលដោយផ្ទាល់។ ដោយមិនគិតពីប្រភព យើងខ្ញុំជឿជាក់ថា ការយកចិត្តទុកដាក់លើព័ត៌មាននោះ និង ការជួយឲ្យអ្នករក្សាបាននូវសិទ្ធិឯកជន/ព័ត៌មានឯកត្តជនរបស់អ្នកមានសារៈសំខាន់ណាស់។
អ្វីដែលយើងខ្ញុំប្រមូលយក:
របៀបដែលយើងខ្ញុំប្រមូលយក:
យើងខ្ញុំប្រើវិធី និង បច្ចេកវិជ្ជាមួយចំនួនដើម្បីប្រមូលព័ត៌មានអំពីរបៀបដែលអ្នកប្រើវិបសាយ និង ទំព័រសេវាកម្មនានារបស់យើងខ្ញុំដែលមានប្រភេទដូចជា:
ក្រុមហ៊ុន Microsoft ប្រើប្រាស់ព័ត៌មានដែលយើងខ្ញុំប្រមូលបានដើម្បីធ្វើប្រតិបត្តិការ និង ធ្វើបដិរូបកម្មលើផលិតផលកម្មវិធី និង សេវាកម្មនានាដែលយើងខ្ញុំផ្ដល់ឲ្យ។
លើសពីនេះ យើងខ្ញុំប្រើប្រាស់ព័ត៌មានដើម្បីធ្វើការប្រាស្រ័យទាក់ទងជាមួយនឹងអ្នក (ជាឧទាហរណ៍) ដោយប្រាប់អ្នកអំពីគណនី និង អាប់ដេតសុវត្ថិភាពនានារបស់អ្នក។
ហើយយើងខ្ញុំអាចនឹងប្រើព័ត៌មាននេះដើម្បីជួយធ្វើការផ្សាយពាណិជ្ជកម្មនានាដែលអ្នកមើលឃើញនៅលើបណ្ដាទំព័រសេវាកម្មដែលមានជំនួយពីការផ្សាយពាណិជ្ជកម្មរបស់យើងខ្ញុំ ឲ្យកាន់តែមានសារៈសំខាន់ច្រើនទៀត។
ក្រុមហ៊ុន Microsoft ប្រើប្រាស់ព័ត៌មានដែលយើងខ្ញុំប្រមូលបានដើម្បីធ្វើប្រតិបត្តិការ និង ធ្វើបដិរូបកម្មលើផលិតផលកម្មវិធី និង សេវាកម្មនានាដែលយើងខ្ញុំផ្ដល់ឲ្យ។ ព័ត៌មានដែលប្រមូលបានតាមរយៈទំព័រសេវាកម្ម Microsoft អាចនឹងមានការចងក្រងជាមួយនឹងព័ត៌មានដែលប្រមូលបានតាមរយៈបណ្ដាទំព័រសេវាកកម្ម Microsoft ផ្សេងៗទៀត ដើម្បីផ្ដល់ឲ្យអ្នកនូវបទពិសោធន៍យល់ដឹងមួយកាន់តែច្បាស់លាស់ និង មានបដិរូបកម្មកាន់តែច្រើនឡើង។ លើសពីនេះ យើងខ្ញុំអាចនឹងបន្ថែមព័ត៌មាននេះជាមួយនឹងព័ត៌មានដែលបានពីក្រុមហ៊ុនផ្សេងៗទៀត។ ឧទាហរណ៍ៈ យើងខ្ញុំអាចប្រើប្រាស់ទំព័រសេវាកម្មនានាដែលបានមកពីក្រុមហ៊ុនផ្សេងៗទៀតដែលបើកលទ្ធភាពឲ្យយើងខ្ញុំបំបែរតំបន់ភូមិសាស្ត្រទូទៅមួយ ដែលអាស្រ័យលើអាស័យដ្ឋាន IP របស់អ្នក ដើម្បីប្ដូរតាមបំណងនូវសេវាកម្មពិតប្រាកដនានាទៅកាន់តំបន់ភូមិសាស្ត្រអ្នក។
លើសពីនេះ យើងខ្ញុំអាចនឹងប្រើព័ត៌មាននេះដើម្បីធ្វើការប្រាស្រ័យទាក់ទងជាមួយអ្នក (ឧទាហរណ៍) ដោយប្រាប់អ្នកអំពីពេលវេលាដែលការជាវ ឬ ចូលរួមមួយនឹងបញ្ចប់ ដោយអនុញ្ញាតិឲ្យអ្នកដឹងពីពេលវេលាដែលអាប់ដេតសុវត្ថិភាពនានាអាចរកបាន ឬ អនុញ្ញាតិឲ្យអ្នកដឹងអំពីពេលវេលាដែលអ្នកចាំបាច់ត្រូវចាត់ការណ៍ដើម្បីបន្តឲ្យគណនីរបស់អ្នកស្ថិតនៅសកម្ម។
ក្រុមហ៊ុន Microsoft ផ្ដល់នូវវិបសាយ និង ទំព័រសេវាកម្មជាច្រើនដោយឥតគិតថ្លៃ ដោយសារវិបសាយទាំងនោះមានការជួយទ្រទ្រង់តាមរយៈសកម្មភាពផ្សាយពាណិជ្ជកម្ម។ ដើម្បីធ្វើឲ្យសេវាកម្មទាំងនេះរកបានទូលំទូលាយ ព័ត៌មានដែលយើងខ្ញុំប្រមូលបានអាចនឹងមានការប្រើប្រាស់ដើម្បីជួយលើកកម្ពស់ការផ្សាយពាណិជ្ជកម្មនានាដែលអ្នកមើលឃើញតាមរយៈការធ្វើឲ្យវាកាន់តែមានសារៈសំខាន់ទាក់ទងដល់អ្នកទៀត។
វៀរលែងដូចដែលបានបរិយាយនៅសេចក្ដីថ្លែងនេះ យើងខ្ញុំនឹងមិនបើកចំហព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកទៅឲ្យភាគីទីបីមួយ ដោយគ្មានការយល់ព្រមរបស់អ្នកឡើយ។
សូមមើល Other Important Privacy Information(ព័ត៌មានអំពីសិទ្ធិឯកជនសំខាន់ៗផ្សេងទៀត) សម្រាប់ខ្លឹមសារពិស្ដារនានាអំពីពេលវេលាដែលយើងខ្ញុំអាចនឹងបើកចំហព័ត៌មាន ដែលមានជាអាទិ៍ ជាមួយនឹងបណ្ដាសាខា និង ក្រុមអ្នកលក់ ពេលដែលមានតម្រូវដោយច្បាប់ ឬ ដើម្បីឆ្លើយតបទៅយន្តការច្បាប់ ដើម្បីបង្ក្រាបការបន្លំ ឬ ការពារផលប្រយោជន៍របស់យើងខ្ញុំ ឬ ដើម្បីការពារអាយុជីវិតនានា។
ចុច ត្រង់នេះសម្រាប់ព័ត៌មានច្រើនទៀតស្ដីពីការចែករំលែក ឬ បើកចំហព័ត៌មានផ្ទាល់ខ្លួន:
ទំព័រសេវាកម្ម Microsoft មួយចំនួនផ្ដល់ឲ្យអ្នកនូវលទ្ធភាពមើល ឬ កែសម្រួលព័ត៌មានផ្ទាល់ខ្លួនអ្នកនៅអនឡាញ (លើប្រព័ន្ធអ៊ីនធឺណិត) បាន។ ដើម្បីជួយទប់ស្កាត់មនុស្សផ្សេងៗទៀតពីការមើលព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកបាននោះ ដំបូង គេនឹងតម្រូវឲ្យអ្នកចូលប្រព័ន្ធសិន។ របៀបដែលអ្នកអាចចូលប្រើ ឬ មើលព័ត៌មានផ្ទាល់ខ្លួនអ្នកនោះ នឹងអាស្រ័យលើតំបន់បណ្ដាញ ឬ ទំព័រសេវាកម្មទាំងឡាយណា ដែលអ្នកបានប្រើប្រាស់។
Microsoft.com - អ្នកអាចចូលប្រើ និង អាប់ដេត (ធ្វើបច្ចុប្បន្នភាព) ទម្រង់ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកបាននៅលើ microsoft.com តាមរយៈការមើល Microsoft.com Profile Center។
Microsoft Billing and Account Services - បើអ្នកមានគណនីធ្វើវិក័យប័ត្រ Microsoft មួយ អ្នកអាចអាប់ដេតព័ត៌មានអ្នកនៅលើ Microsoft Billing web site បាន ដោយការចុចលើតំណ "Personal Information" ឬ "Billing Information"។
Microsoft Connect - បើអ្នកគឺជាអ្នកប្រើមានការចុះបញ្ជីម្នាក់របស់ Microsoft Connect អ្នកអាចចូលប្រើ និង កែសម្រួលព័ត៌មានផ្ទាល់ខ្លួនអ្នកបាន ដោយការចុចលើ Manage Your Connect Profile នៅលើវិបសាយ Microsoft Connect។
Windows Live - បើអ្នកបានប្រើបណ្ដាទំព័រសេវាកម្ម Windows Live អ្នកអាចអាប់ដេតព័ត៌មានទម្រង់របស់អ្នក ផ្លាស់ប្ដូរពាក្យសម្ងាត់របស់អ្នក មើល ID ពិសេស ដែលរួមមានព័ត៌មានសម្គាល់អត្តសញ្ញាណរបស់អ្នក ឬ បិទបណ្ដាគណនីពិតប្រាកដ ដោយការមើលបណ្ដាទំព័រសេវាកម្ម Windows Live Account Services។
Windows Live Public Profile - - បើអ្នកបានបង្កើតទម្រង់ព័ត៌មានសាធារណៈមួយនៅលើ Windows Live អ្នកក៏អាចនឹងកែសម្រួល ឬ លុបចោលនូវព័ត៌មាន ដែលមាននៅក្នុងទម្រង់ព័ត៌មានសាធារណៈរបស់អ្នកបានដែរ ដោយឆ្ពោះទៅកាន់ Windows Live profile របស់អ្នក។
Search Advertising - - បើអ្នកទិញសេវាការផ្សាយពាណិជ្ជកម្មសម្រាប់ការស្វែងរកតាមរយៈ ការផ្សាយពាណិជ្ជកម្ម Microsoft អ្នកអាចពិនិត្យមើល និង កែសម្រួលព័ត៌មានផ្ទាល់ខ្លួនអ្នកបាននៅលើ Microsoft adCenter web site។
Microsoft Partner Programs - បើអ្នកទទួលបានការចុះឈ្មោះជាមួយនឹងបណ្ដាកម្មវិធីរបស់ដៃគូ Microsoft នោះ អ្នកអាចពិនិត្យមើលឡើងវិញ និង កែសម្រួលទម្រង់ព័ត៌មានអ្នក ដោយចុចលើ Manage Your Accountនៅលើវិបសាយ Partner Program។
Xbox - - បើអ្នកជាអ្នកប្រើម្នាក់របស់ Xbox LIVE ឬ Xbox.com អ្នកអាចមើល ឬ កែសម្រួលព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកបាន ដែលមានជាអាទិ៍ៈ ព័ត៌មានធ្វើវិក័យប័ត្រ និង គណនី បណ្ដាកំណត់សិទ្ធិឯកជន/ព័ត៌មានឯកត្តជន សុវត្ថិភាពនៅអនឡាញ និង បណ្ដាការនិយមចែករំលែកព័ត៌មាន ដោយការចូលទៅកាន់ My Xbox នៅលើវិបសាយកុងសូល Xbox 360 ឬ Xbox.com បាន។ សម្រាប់ព័ត៌មានគណនី ជ្រើសរើស My Xbox, Accounts។ សម្រាប់បណ្ដាកំណត់ព័ត៌មានផ្ទាល់ខ្លួនផ្សេងៗទៀត ជ្រើសរើសយក My Xbox ហើយបន្ទាប់មក Profile (ទម្រង់ព័ត៌មានផ្ទាល់ខ្លួន) បន្ទាប់មកយក Online Safety Settings (បណ្ដាកំណត់សុវត្ថិភាពនៅអនឡាញ)។
Zune - បើអ្នកមានគណនី Zune មួយ ឬ ការជាវ Zune Pass មួយ អ្នកអាចមើល និង កែសម្រួលព័ត៌មានផ្ទាល់ខ្លួនអ្នកបាននៅ Zune.net (ចូលប្រព័ន្ធ ចូលប្រើស្លាក Zune របស់អ្នក បន្ទាប់មក My Account ឬ តាមរយៈសហ្វវែរ Zune (ចូលប្រព័ន្ធ ចូលប្រើស្លាក Zune របស់អ្នក បន្ទាប់មកជ្រើសរើសយក Zune.net profile។)
នៅក្នុងករណី ដែលអ្នកមិនអាចចូលប្រើព័ត៌មានផ្ទាល់ខ្លួន ដែលបានប្រមូលតាមរយៈបណ្ដាតំបន់បណ្ដាញ ឬ ទំព័រសេវាកម្ម Microsoft តាមរយៈតំណនានាខាងលើ តំបន់បណ្ដាញ និង ទំព័រសេវាកម្មទាំងនេះអាចនឹងផ្ដល់ឲ្យអ្នកនូវមធ្យោបាយផ្សេងៗទៀតដើម្បីចូលប្រើប្រាស់ព័ត៌មានអ្នកបាន។ អ្នកអាចទាក់ Microsoft បាន ដោយការប្រើ web form។ យើងខ្ញុំនឹងឆ្លើយតបចំពោះសំណើនានារបស់អ្នកដើម្បីចូលប្រើ ឬ លុបចោលនូវព័ត៌មានផ្ទាល់ខ្លួនអ្នកក្នុងរយៈពេល 30 ថ្ងៃ។
នៅពេលដែលតំបន់បណ្ដាញ ឬ ទំព័រសេវាកម្ម Microsoft មួយ ប្រមូលព័ត៌មានអំពីអាយុ វានឹងទប់ស្កាត់ចំពោះក្រុមអ្នកប្រើអាយុក្រោម 13 ឆ្នាំ ឬ ទទួលបានការយល់ព្រមពីមាតាបិតា/អាណាព្យាបាល នៅមុនពេលដែលកូនៗរបស់ពួកគេអាចប្រើវាបាន។
នៅពេលដែលទទួលបានការយល់ព្រម គណនីកុមារទទួលបានការយកចិត្តទុកដាក់ច្រើនដូចជាគណនីមនុស្សផ្សេងៗមួយចំនួនទៀតដែរ ដែលមានជាអាទិ៍ លទ្ធភាពធ្វើការប្រាស្រ័យទាក់ទងជាមួយនឹងក្រុមអ្នកប្រើផ្សេងៗទៀត។
មាតាបិតាអាចផ្លាស់ប្ដូរ ឬ បដិសេធការយល់ព្រមដូចមានរៀបរាប់ប្រាប់នៅក្នុងសេចក្ដីប្រកាសអះអាងអំពីសិទ្ធិឯកជន/ព័ត៌មានឯកត្តជននេះ។
នៅពេលដែលតំបន់បណ្ដាញ ឬ ទំព័រសេវាកម្ម Microsoft មួយ ប្រមូលព័ត៌មានអំពីអាយុ វានឹងទប់ស្កាត់ទាំងចំពោះក្រុមអ្នកប្រើអាយុក្រោម 13 ឆ្នាំ ទាំងនឹងសុំឲ្យពួកគេផ្ដល់ការបញ្ជាក់យល់ព្រមពីមាតាបិតា/អាណាព្យាបាល នៅមុនពេលដែលពួកគេអាចប្រើវាបាន។ យើងខ្ញុំនឹងមិនសុំដោយចេតនាឲ្យកុមារអាយុក្រោម 13 ឆ្នាំ ផ្ដល់នូវព័ត៌មានបន្ថែមលើសពីអ្វីដែលសំខាន់ចាំបាច់ត្រូវផ្ដល់ដល់ទំព័រសេវាកម្មនេះ។
នៅពេលដែលទទួលបានការយល់ព្រម គណនីកុមារទទួលបានការយកចិត្តទុកដាក់ច្រើនដូចជាគណនីមនុស្សផ្សេងៗមួយចំនួនទៀតដែរ។ កុមារអាចនឹងមានលទ្ធភាពប្រើប្រាស់ទំព័រសេវាកម្មទំនាក់ទំនងនានា ដូចជា អ៊ីម៉ែល ការផ្ញើសារខ្លីៗ និង បណ្ដាផ្ទាំងផ្ញើសារនៅអនឡាញ ហើយនិងអាចប្រាស្រ័យទាក់ទងដោយសេរីជាមួយនឹងក្រុមអ្នកផ្សេងៗទៀតនៅគ្រប់អាយុទាំងអស់។
មាតាបិតាអាចផ្លាស់ប្ដូរ ឬ បដិសេធជម្រើសយល់ព្រមនានាដែលបានធ្វើឡើងកន្លងមក និង ពិនិត្យមើលឡើងវិញ កែសម្រួល ឬ ស្នើសុំការលុបចោលព័ត៌មានផ្ទាល់ខ្លួននៃកូនៗរបស់ពួកគេបាន។ ឧទាហរណ៍ នៅលើ Windows Live ដៃគូនានាអាចមើលគណនីពួកគេបាន និង ចុចលើ "Parental Permissions"។
ការផ្សាយពាណិជ្ជកម្មនានានៅអនឡាញភាគច្រើន លើបណ្ដាតំបន់បណ្ដាញ Microsoft មានការបង្ហាញឲ្យឃើញដោយ Microsoft Advertising។ នៅពេលដែលយើងខ្ញុំបង្ហាញឲ្យឃើញនូវរូបភាពផ្សាយពាណិជ្ជកម្មនានានៅអនឡាញដល់អ្នក យើងខ្ញុំនឹងដាក់cookiesមួយ ឬ លើសពីនេះនៅលើកុំព្យូទ័រអ្នក ប្រយោជន៍ឲ្យទទួលស្គាល់កុំព្យូទ័រអ្នកនៅពេល ដែលយើងខ្ញុំបង្ហាញរូបភាពផ្សាយពាណិជ្ជកម្មមួយដល់អ្នក។ នៅពេលនោះ យើងខ្ញុំអាចនឹងប្រមូលព័ត៌មាននានាចេញពីបណ្ដាវិបសាយដែលយើងខ្ញុំបម្រើការផ្សាយពាណិជ្ជកម្មនានា និង ប្រើប្រាស់នូវព័ត៌មានដែលនឹងជួយផ្ដល់នូវការផ្សាយពាណិជ្ជកម្មសំខាន់ៗជាងនេះទៀត។
អ្នកអាចបញ្ឈប់ការទទួលបាននូវការផ្សាយពាណិជ្ជដែលបានកំណត់គោលដៅចេញពី Microsoft Advertising ដោយការមើលopt-out pageរបស់យើងខ្ញុំ។
វិបសាយ និង ទំព័រសេវាកម្មនៅអនឡាញរបស់យើងខ្ញុំជាច្រើន មានការទ្រទ្រង់ដោយសកម្មភាពផ្សាយពាណិជ្ជកម្ម។
ការផ្សាយពាណិជ្ជកម្មនានានៅអនឡាញភាគច្រើន លើបណ្ដាតំបន់បណ្ដាញ Microsoft មានការបង្ហាញឲ្យឃើញដោយ Microsoft Advertising។ នៅពេលដែលយើងខ្ញុំបង្ហាញឲ្យឃើញនូវរូបភាពផ្សាយពាណិជ្ជកម្មនានានៅអនឡាញដល់អ្នក យើងខ្ញុំនឹងដាក់cookiesច្បាស់លាស់មួយ ឬ លើសពីនេះនៅលើកុំព្យូទ័រអ្នក ប្រយោជន៍ឲ្យស្គាល់កុំព្យូទ័រអ្នកនៅរៀងរាល់ពេល ដែលយើងខ្ញុំបង្ហាញរូបភាពផ្សាយពាណិជ្ជកម្មដល់អ្នក។ ដោយសារយើងខ្ញុំបម្រើការផ្សាយពាណិជ្ជកម្មនានា នៅលើវិបសាយផ្ទាល់ខ្លួននានារបស់យើងខ្ញុំ ក៏ដូចជាបណ្ដាដៃគូផ្សាយពាណិជ្ជកម្ម និង ក្រុមហ៊ុនបោះពុម្ពរបស់យើងខ្ញុំដែរនោះ យើងខ្ញុំអាចចងក្រងព័ត៌មាននៅពេលនោះអំពីបណ្ដាប្រភេទទំព័រ មាតិកា និង ការផ្សាយពាណិជ្ជកម្មនានាដែលអ្នកឬ អ្នកផ្សេងៗទៀតដែលកំពុងប្រើកុំព្យូទ័រអ្នក បានចូលអាន ឬ មើល។ ព័ត៌មាននេះ ត្រូវបានគេប្រើសម្រាប់គោលបំណងជាច្រើន ឧទាហរណ៍ វាជួយឲ្យយើងខ្ញុំធានាបានថា អ្នកមិនមើលការផ្សាយពាណិជ្ជកម្មដូចៗគ្នាម្ដងហើយម្ដងទៀត។ លើសពីនេះ យើងខ្ញុំប្រើព័ត៌មាននេះដើម្បីជួយជ្រើសរើសយក និង បង្ហាញរូបភាព្ដាការផ្សាយពាណិជ្ជកម្មដែលបានកំណត់គោលដៅ ដែលយើងខ្ញុំជឿជាក់ថា អាចនឹងមានសារៈសំខាន់ចំពោះអ្នក។
អ្នកអាចនឹងជ្រើសរើសយកការទទួលបាននូវការផ្សាយពាណិជ្ជដែលបានកំណត់គោលដៅចេញពី Microsoft Advertising ដោយការមើលopt-out pageរបស់យើងខ្ញុំ។ សម្រាប់ព័ត៌មានបន្ថែមអំពីរបៀបដែល Microsoft Advertising ប្រមូល និង ប្រើព័ត៌មាន សូមមើលទំព័រ Microsoft Advertising Privacy Statement។
លើសពីនេះ យើងខ្ញុំអនុញ្ញាតិឲ្យបណ្ដាក្រុមហ៊ុនផ្សាយពាណិជ្ជកម្មដែលជាភាគីទីបី ដែលមានជាអាទិ៍ បណ្ដាញផ្សាយពាណិជ្ជកម្មផ្សេងៗទៀត បង្ហាញឲ្យឃើញនូវការផ្សាយពាណិជ្ជកម្មនានា នៅលើបណ្ដាតំបន់បណ្ដាញយើងខ្ញុំ។ ក្នុងករណីមួយចំនួន ភាគីទីបីទាំងនេះក៏អាចនឹងដាក់ខូឃីនៅលើកុំព្យូទ័ររបស់អ្នកផងដែរ។ បច្ចុប្បន្ននេះ ក្រុមហ៊ុនទាំងនេះរួមមាន តែមិនមានកំណត់ចំពោះ: 24/7 Real Media, adblade, AdConion, AdFusion, Advertising.com, AppNexus, Bane Media, Brand.net, CasaleMedia, Collective Media, InMobi, Interclick, Jumptap, Millennial Media, nugg.adAG, Mobclix, Mojiva, SpecificMedia, Tribal Fusion, ValueClick, Where.com, Yahoo!, YuMe, Zumobi។ ក្រុមហ៊ុនទាំងនេះ អាចនឹងផ្ដល់ឲ្យអ្នកនូវវិធីមួយដែលត្រូវជ្រើសយកចំពោះការកំណត់គោលដៅនៃការផ្សាយពាណិជ្ជកម្ម ដែលអាស្រ័យលើខូឃីរបស់ពួកគេ។ អ្នកអាចរកឃើញមានព័ត៌មានច្រើនថែមទៀត ដោយការចុចលើឈ្មោះក្រុមហ៊ុននានាខាងលើ និង ចូលទៅតាមតំណនានាឆ្ពោះទៅកាន់បណ្ដាវិបសាយនៃក្រុមហ៊ុននីមួយៗ។ ពួកគេភាគច្រើនក៏ជាសមាជិកសមាជិការបស់ Network Advertising Initiative ឬ Digital Advertising Allianceដែលម្នាក់ៗផ្ដល់នូវវិធីមួយសាមញ្ញ ដើម្បីជ្រើសយកការកំណត់គោលដៅផ្សាយពាណិជ្ជកម្មចេញពីបណ្ដាក្រុមហ៊ុន ដែលកំពុងចូលរួម។
អ្នកអាចបញ្ឈប់ការផ្ញើអ៊ីម៉ែលផ្សព្វផ្សាយពីតំបន់បណ្ដាញ ឬ ទំព័រសេវាកម្មមួយរបស់ Microsoft បាន ដោយការអនុវត្តតាមបណ្ដាការណែនាំជាក់លាក់នៅក្នុងអ៊ីម៉ែល ដែលអ្នកទទួលបាន។ ដោយអាស្រ័យលើទំព័រសេវាកម្មរៀងៗខ្លួន អ្នកក៏អាចនឹងមានជម្រើសធ្វើការជ្រើសរើសដោយសកម្មមុនបានផងដែរអំពីការបញ្ជាក់ទទួលអ៊ីម៉ែលផ្សព្វផ្សាយ ការហៅទូរស័ព្ទ និង សំបុត្រប្រៃសណីយ៍ពីវិបសាយ/តំបន់បណ្ដាញ ឬ ទំព័រសេវាកម្មសំខាន់ៗផងដែរ។
បើអ្នកទទួលអ៊ីម៉ែលផ្សព្វផ្សាយពីយើងខ្ញុំ ហើយចង់បញ្ឈប់ការទទួលវានៅពេលខាងមុខនោះ អ្នកអាចឈប់បាន ដោយអនុវត្តទៅតាមការណែនាំនៅក្នុងសារនោះ។
ដោយអាស្រ័យលើទំព័រសេវាកម្មរៀងៗខ្លួន អ្នកក៏អាចនឹងមានជម្រើសធ្វើការជ្រើសរើសដោយសកម្មមុនបានផងដែរអំពីការបញ្ជាក់ទទួលអ៊ីម៉ែលផ្សព្វផ្សាយ ការហៅទូរស័ព្ទ និង សំបុត្រប្រៃសណីយ៍ពីតំបន់បណ្ដាញ ឬ ទំព័រសេវាកម្មសំខាន់ៗ តាមរយៈការមើល និង ចូលប្រព័ន្ធទំព័រដូចខាងក្រោមនេះ:
ជម្រើសទាំងនេះ មិនអនុវត្តចំពោះការបង្ហាញឲ្យអំពីការផ្សាយពាណិជ្ជកម្មនៅអនឡាញទេ: សូមមើលទៅផ្នែក “ការដាក់បង្ហាញនៃការផ្សព្វផ្សាយ (Opt-out)” សម្រាប់ព័ត៌មានអំពីបញ្ហានេះ។ ឬបើមិនដូច្នោះទេ ពួកគេប្រាកដជាមិនអនុវត្តចំពោះការបញ្ជាក់ទទួលការប្រាស្រ័យទាក់ទងសម្រាប់សេវាកម្មសំខាន់ៗដែលគេចាត់ទុកថាជាផ្នែកនៃបណ្ដាទំព័រសេវាកម្មពិតប្រាកដរបស់ក្រុមហ៊ុន Microsoft ដែលអ្នកអាចទទួលបានជាទៀងទាត់ បើអ្នកមិនបោះ ឬ លុបចោលទំព័រសេវាកម្មទេនោះ។
គណនី Microsoft (ដែលពីដើមគេស្គាល់ថាជា Windows Live ID និង Microsoft Passport) គឺជាសេវាកម្មមួយដែលអនុញ្ញាតិឲ្យអ្នកចូលប្រព័ន្ធវិបសាយផលិតផលកម្មវិធី Microsoft តំបន់បណ្ដាញ/វិបសាយ និង ទំព័រសេវាកម្មនានា ក៏ដូចជា ការជ្រើសរើសបណ្ដាដៃគូ Microsoft ដែរ។ នៅពេលដែលអ្នកបង្កើតគណនី Microsoft មួយ យើងខ្ញុំសុំឲ្យអ្នកប្រាប់នូវព័ត៌មានពិតប្រាកដនានា។ នៅពេលដែលអ្នកចូលប្រព័ន្ធទៅកាន់តំបន់បណ្ដាញ ឬ ទំព័រសេវាកម្មមួយដោយប្រើគណនី Microsoft របស់អ្នក យើងខ្ញុំប្រមូលនូវព័ត៌មានពិតប្រាកដប្រយោជន៍ធ្វើការពិនិត្យផ្ទៀងផ្ទាត់មើលលើអត្តសញ្ញាណអ្នកជំនួសឲ្យតំបន់បណ្ដាញ ឬ ទំព័រសេវាកម្មនោះ ដើម្បីការពារអ្នកពីបម្រើបម្រាស់គណនីដែលមានលក្ខណៈព្យាបាទ និង ដើម្បីការពារប្រសិទ្ធភាព និង សុវត្ថិភាពសេវាកម្មគណនី Microsoft បាន។ លើសពីនេះ យើងខ្ញុំបញ្ជូនព័ត៌មានពិតប្រាកដទៅកាន់តំបន់បណ្ដាញ/វិបសាយ ឬ ទំព័រសេវាកម្មមួយដែលអ្នកបានចូលប្រព័ន្ធនោះ ដោយប្រើគណនី Microsoft របស់អ្នក។
ដើម្បីមើលព័ត៌មានលម្អិតបន្ថែមទៀតអំពីគណនី Microsoft ដែលមានជាអាទិ៍ របៀបបង្កើត និង ប្រើគណនី Microsoft មួយ របៀបកែសម្រួលព័ត៌មានគណនី និង របៀបដែលយើងប្រមូល និង ប្រើព័ត៌មានដែលទាក់ទងទៅនឹងគណនី Microsoft មួយសូមចុចលើ ស្វែងយល់បន្ថែម។
គណនី Microsoft (ដែលពីដើមគេស្គាល់ថាជា Windows Live ID និង Microsoft Passport) គឺជាទំព័រសេវាកម្មមួយដែលអនុញ្ញាតិឲ្យអ្នកចូលប្រព័ន្ធវិបសាយផលិតផលកម្មវិធី Microsoft តំបន់បណ្ដាញ/វិបសាយ និង ទំព័រសេវាកម្មនានា ក៏ដូចជា ការជ្រើសរើសបណ្ដាដៃគូ Microsoft ដែរ។ ត្រង់នេះមានជាអាទិ៍ៈ ផលិតផលកម្មវិធី វិបសាយ និង សេវាកម្មនានាដែលមានប្រភេទដូចខាងក្រោមនេះ:
ការបង្កើតគណនី Microsoft មួយ
អ្នកអាចបង្កើតគណនី Microsoft មួយនៅ ត្រង់នេះបាន ដោយការប្រើអាស័យដ្ឋានអ៊ីម៉ែល ពាក្យសម្ងាត់ និង "សំណៅគណនី" ដែលមានប្រភេទដូចជា អាស័យដ្ឋានអ៊ីម៉ែលជំនួស លេខទូរស័ព្ទ និង សំណួរចម្លើយមួយ។ យើងខ្ញុំនឹងប្រើ "សំណៅគណនី" អ្នកសម្រាប់គោលបំណងសុវត្ថិគោលតែប៉ុណ្ណោះ - ឧទាហរណ៍ៈ ដើម្បីពិនិត្យផ្ទៀងផ្ទាត់មើលលើអត្តសញ្ញាណអ្នកនៅក្នុងព្រឹត្តិការណ៍ដែលអ្នកមិនអាចមានលទ្ធភាពប្រើប្រាស់គណនី Microsoft អ្នកបាន ហើយចាំបាច់ត្រូវការជំនួយ ឬ ដើម្បីបង្កើតពាក្យសម្ងាត់អ្នកឡើងវិញ ក្នុងករណីដែលអ្នកមិនអាចមានលទ្ធភាពប្រើប្រាស់អាស័យដ្ឋានអ៊ីម៉ែលដែលពាក់ព័ន្ធជាមួយនឹងគណនី Microsoft អ្នក។ ទំព័រសេវាកម្មមួយចំនួនអាចនឹងតម្រូវឲ្យមានការបន្ថែមសុវត្ថិភាព ហើយក្នុងករណីទាំងនេះ គេអាចនឹងសុំឲ្យអ្នកបង្កើតគន្លឹះសុវត្ថិភាពមួយបន្ថែមទៀតបាន។ អាស័យដ្ឋាន និង ពាក្យសម្ងាត់ដែលអ្នកប្រើដើម្បីចុះឈ្មោះបង្កើតគណនី Microsoft គឺជា "ព័ត៌មានបញ្ជាក់អត្តសញ្ញាណ" របស់អ្នកដែលអ្នកត្រូវប្រើដើម្បីផ្ទៀងផ្ទាត់ភាពត្រឹមត្រូវជាមួយនឹងបណ្ដាញយើងខ្ញុំ។ លើសពីនេះទៀត លេខ ID ពិសេស 64ប៊ីតមួយនឹងត្រូវបានគេកំណត់ចំពោះព័ត៌មានបញ្ជាក់អត្តសញ្ញាណរបស់អ្នកដែលនឹងត្រូវបានគេប្រើប្រាស់ដើម្បីកំណត់មើលលើព័ត៌មានបញ្ជាក់អត្តសញ្ញាណ និង ទំនាក់ទំនងព័ត៌មានរបស់អ្នក។
នៅពេលដែលអ្នកបង្កើតគណនី Microsoft មួយ យើងខ្ញុំនឹងសុំឲ្យអ្នកប្រាប់នូវព័ត៌មានប្រជាសាស្ត្រពិតប្រាកដនានាដូចតទៅនេះ: ភេទ ប្រទេស ថ្ងៃខែឆ្នាំកំណើត និង កូដប្រៃសណីយ៍។ យើងខ្ញុំអាចនឹងប្រើប្រាស់ថ្ងៃខែឆ្នាំកំណើតដើម្បីពិនិត្យផ្ទៀងផ្ទាត់មើលថា កុមារនានាបានទទួលការអនុញ្ញាតិយល់ព្រមត្រឹមត្រូវពីមាតាបិតា/អាណាព្យាបាលដើម្បីប្រើគណនី Microsoft មួយហើយឬនៅ ដូចដែលមានតម្រូវដោយច្បាប់ក្នុងប្រទេស។ ជាកិច្ចបន្ថែម ព័ត៌មានប្រជាសាស្ត្រនេះត្រូវមានការប្រើប្រាស់ដោយបណ្ដាប្រព័ន្ធផ្សព្វផ្សាយពាណិជ្ជកម្មនៅអនឡាញរបស់យើង ប្រយោជន៍ផ្ដល់ឲ្យអ្នកនូវការធ្វើបដិរូបកម្មលើការផ្សព្វផ្សាយពាណិជ្ជកម្មអំពីផលិតផលកម្មវិធី និងអ សេវាកម្មនានាដែលអ្នកអាចនឹងរកឃើញថាមានសារៈសំខាន់ខ្លាំង តែបណ្ដាប្រព័ន្ធការផ្សព្វផ្សាយពាណិជ្ជកម្មយើងខ្ញុំមិនទទួលយកឈ្មោះ និង ព័ត៌មានទំនាក់ទំនងរបស់អ្នកទេ។ ម្យ៉ាងវិញទៀត ប្រព័ន្ធផ្សាយពាណិជ្ជកម្មនានារបស់យើងខ្ញុំ មិនផ្ទុក ឬ ប្រើប្រាស់ព័ត៌មានមួយចំនួនដែលអាចកំណត់អត្តសញ្ញាណអ្នកដោយផ្ទាល់ និង ដោយប្រយោល (ដែលមានប្រភេទដូចជា ឈ្មោះ អាស័យដ្ឋានអ៊ីម៉ែល និង លេខទូរស័ព្ទអ្នក) នោះទេ។ បើអ្នកចង់មិនទទួលបណ្ដាការផ្សាយពាណិជ្ជកម្មដែលបានធ្វើបដិរូបកម្ម អ្នកអាចចុះបញ្ជីការនិយមចូលចិត្តរបស់អ្នកជាមួយនឹងគណនី Microsoft អ្នកបាន ដោយមើល ទំព័រនេះប្រយោជន៍ឲ្យគ្រប់ពេលដែលអ្នកចូលប្រព័ន្ធវិបសាយ ឬ ទំព័រសេវាកម្មនានាដោយប្រើគណនី Microsoft អ្នក ប្រព័ន្ធផ្សាយពាណិជ្ជកម្មនានារបស់យើងខ្ញុំនឹងមិនបម្រើការផ្សាយពាណិជ្ជកម្មនានាដែលបានធ្វើបដិរូបកម្មទេ។ សម្រាប់ព័ត៌មានបន្ថែមអំពីរបៀបដែលក្រុមហ៊ន Microsoft ប្រើប្រាស់ព័ត៌មានសម្រាប់ការផ្សាយពាណិជ្ជកម្ម សូមមើលតំណ សេចក្ដីបន្ថែមអំពីបញ្ហាសិទ្ធិឯកជនលើការផ្សាយពាណិជ្ជកម្មរបស់ Microsoft ។
អ្នកអាចប្រើអាស័យដ្ឋានអ៊ីម៉ែលមួយដែលបានផ្ដល់ឲ្យដោយក្រុម Microsoft (ដែលមានប្រភេទដូចជា អាស័យដ្ឋានអ៊ីម៉ែលដែលបញ្ចប់ដោយ live.com, hotmail.com, ឬ msn.com) ឬ អាស័យដ្ឋានអ៊ីម៉ែលមួយដែលបានផ្ដល់ឲ្យដោយភាគីទីបីមួយ (ដែលមានប្រភេទដូចជា អាស័យដ្ឋានអ៊ីម៉ែលដែលបញ្ចប់ដោយgmail.com or yahoo.com) នៅពេលដែលកំពុងឈ្មោះបង្កើតគណនី Microsoft របស់អ្នក។
ដោយផ្អែកលើការបង្កើតគណនី Microsoft មួយ យើងខ្ញុំនឹងផ្ញើអ៊ីម៉ែលមួយច្បាប់ឲ្យអ្នក ដោយសុំឲ្យអ្នកពិនិត្យផ្ទៀងផ្ទាត់មើលថា អ្នកពិតជាម្ចាស់អាស័យដ្ឋានអ៊ីម៉ែលដែលជាប់ពាក់ព័ន្ធ ឬ បានភ្ជាប់ជាមួយនឹងគណនី Microsoft របស់អ្នកដែរឬយ៉ាងណា។ ដំណើរការនេះត្រូវបានគេគ្រោងរៀបចំឡើងដើម្បីពិនិត្យផ្ទៀងផ្ទាត់មើលលើសុពលភាពនៃអាស័យដ្ឋានអ៊ីម៉ែល និង ជួយការពារអាស័យដ្ឋានអ៊ីម៉ែលនានាពីការប្រើប្រាស់ដោយគ្មានការអនុញ្ញាតិត្រឹមត្រូវពីម្ចាស់់របស់វា។ បន្ទាប់មក យើងខ្ញុំនឹងប្រើអាស័យដ្ឋានអ៊ីម៉ែលនោះដើម្បីផ្ញើឲ្យអ្នកនូវសារឆ្លងឆ្លើយនានាដែលទាក់ទនងនឹងការប្រើប្រាស់របស់អ្នកចំពោះផលិតផលកម្មវិធី និង សេវាកម្មនានា គឺថាយើងខ្ញុំក៏អាចនឹងផ្ញើឲ្យអ្នកនូវអ៊ីម៉ែលផ្សព្វផ្សាយនានាអំពីផលិតផលកម្មវិធី និង សេវាកម្មនានារបស់ Microsoft ដែលមានការអនុញ្ញាតិឲ្យតាមរយៈច្បាប់ក្នុងប្រទេស។ សម្រាប់ព័ត៌មានអំពីការរៀបចំគ្រប់គ្រងបញ្ជាក់ការទទួលទំនាក់ទំនងផ្នែកផ្សព្វផ្សាយនានា សូមមើល ការប្រាស្រ័យទាក់ទងនានា ។
បើអ្នកព្យាយាមចុះបញ្ជីគណនី Microsoft ហើយរកឃើញថា មានមនុស្សម្នាក់ផ្សេងទៀតបានបង្កើតព័ត៌មានបញ្ជាក់អត្តសញ្ញាណនានាហើយ ដោយប្រើអាស័យដ្ឋានអ៊ីម៉ែលអ្នកជាឈ្មោះអ្នកប្រើនោះ អ្នកអាចទាក់ទងស្នើសុំយើងខ្ញុំឲ្យមនុស្សនោះរើសយកឈ្មោះអ្នកប្រើមួយផ្សេងទៀត ដើម្បីឲ្យអ្នកអាចនឹងប្រើអាស័យដ្ឋានអ៊ីម៉ែលអ្នកបាន នៅពេលកំពុងបង្កើតព័ត៌មានបញ្ជាក់អត្តសញ្ញាណរបស់អ្នក។
ការចូលប្រព័ន្ធសហ្វវែរ តំបន់បណ្ដាញ/វិបសាយ ឬ ទំព័រសេវាកម្មនានា ដោយប្រើគណនី Microsoft របស់អ្នក
នៅពេលដែលអ្នកចូលប្រព័ន្ធទៅកាន់តំបន់បណ្ដាញ ឬ ទំព័រសេវាកម្មមួយដោយប្រើគណនី Microsoft របស់អ្នក យើងខ្ញុំប្រមូលនូវព័ត៌មានពិតប្រាកដប្រយោជន៍ធ្វើការពិនិត្យផ្ទៀងផ្ទាត់មើលលើអត្តសញ្ញាណអ្នកជំនួសឲ្យតំបន់បណ្ដាញ ឬ ទំព័រសេវាកម្មនោះ ដើម្បីការពារអ្នកពីបម្រើបម្រាស់គណនីដែលមានលក្ខណៈព្យាបាទ និង ដើម្បីការពារប្រសិទ្ធភាព និង សុវត្ថិភាពសេវាកម្មគណនី Microsoft បាន។ ឧទាហរណ៍ៈ នៅពេលដែលចូលប្រព័ន្ធ សេវាកម្មគណនី Microsoft ទទួល និង កត់កំណត់ហេតុព័ត៌មានបញ្ជាក់អត្តសញ្ញាណ និង ព័ត៌មានផ្សេងៗទៀតរបស់អ្នកដែលមានប្រភេទដូចជា លេខ ID ពិសេស 64ប៊ីតដែលបានកំណត់ចំពោះព័ត៌មានបញ្ជាក់អត្តសញ្ញាណ អាស័យដ្ឋាន IP សំណៅកំណែកម្មវិធីរុករកបណ្ដាញ ហើយនិង ពេលម៉ោង និង កាលបរិច្ឆេទរបស់អ្នក។ លើសពីនេះ បើអ្នកប្រើគណនី Microsoft មួយដើម្បីចូលប្រព័ន្ធឧបករណ៍/ទូរស័ព្ទ ឬ សហ្វវែរមួយដែលត្រូវបានដំឡើងលើឧបករណ៍/ទូរស័ព្ទមួយគ្រឿងហើយនោះ ID ពិសេសស្មានៗមួយដែលត្រូវបានគេកំណត់ចំពោះឧបករណ៍/ទូរស័ព្ទ ID ពិសេសេស្មានៗនេះនឹងត្រូវបានគេផ្ញើជាផ្នែកមួយនៃព័ត៌មានបញ្ជាក់អត្តសញ្ញាណរបស់អ្នកទៅសេវាកម្មគណនី Microsoft នៅពេលដែលអ្នកចូលប្រព័ន្ធតំបន់បណ្ដាញ/វិបសាយ ឬ ទំព័រសេវាកម្មជាបន្តបន្ទាប់ ដោយប្រើគណនី Microsoft របស់អ្នក។ សេវាកម្មគណនី Microsoft ផ្ញើព័ត៌មានដូចខាងក្រោមនេះទៅកាន់វិបសាយ ឬ ទំព័រសេវាកម្មដែលអ្នកបានចូលប្រព័ន្ធហើយ: លេខ ID ពិសេសមួយដែលអនុញ្ញាតឲ្យវិបសាយ ឬ ទំព័រសេវាកម្មកំណត់ថា តើអ្នកគឺជាមនុស្សដូចគ្នា ឬ ដដែលពីដំណើរការចូលប្រព័ន្ធមួយទៅដំណើរការពេលបន្ទាប់ លេខជំនាន់ដែលត្រូវបានកំណត់ចំពោះគណនីរបស់អ្នក (លេខថ្មីមួយត្រូវបានកំណត់នៅរៀងរាល់ពេលដែលអ្នកផ្លាស់ប្តូរព័ត៌មានចូលប្រព័ន្ធរបស់អ្នក) ថាតើអាស័យដ្ឋានអ៊ីម៉ែលអ្នកមានការបញ្ជាក់ និង ថាតើគណនីអ្នកទទួលបានការដាក់ឲ្យអសកម្មហើយឬនៅ។
តំបន់បណ្ដាញ/វិបសាយ ឬ ទំព័រសេវាកម្មភាគីទីបីមួយចំនួនដែលអនុញ្ញាតិឲ្យអ្នកចូលប្រព័ន្ធដោយប្រើគណនី Microsoft របស់អ្នក តម្រូវឲ្យមានអាស័យដ្ឋានអ៊ីម៉ែលអ្នកប្រយោជន៍ផ្ដល់ឲ្យអ្នកនូវសេវាកម្មនានារបស់ពួកគេ។ ក្នុងករណីទាំងនោះ ក្រុមហ៊ុន Microsoft នឹងផ្ដល់នូវអាស័យដ្ឋានអ៊ីម៉ែលរបស់អ្នក ប៉ុន្តែមិនមែនពាក្យសម្ងាត់អ្នកចំពោះវិបសាយ ឬ ទំព័រសេវាកម្មទេ នៅពេលដែលអ្នកចូលប្រព័ន្ធ។ លើសពីនេះ បើអ្នកបានបង្កើតព័ត៌មានបញ្ជាក់អត្តសញ្ញាណអ្នកជាមួយនឹងវិបសាយ ឬ ទំព័រសេវាកម្មនេះ វាអាចនឹងកម្រិតលទ្ធភាពប្រើប្រាស់ព័ត៌មានដែលជាប់ពាក់ព័ន្ធជាមួយនឹងព័ត៌មានបញ្ជាក់អត្តសញ្ញាណរបស់អ្នក ដើម្បីជួយឲ្យអ្នកបង្កើតពាក្យសម្ងាត់អ្នកឡើងវិញ ឬ ផ្ដល់នូវសេវាកម្មទ្រទ្រង់ផ្សេងៗទៀត។
បើអ្នកបានទទួលគណនីអ្នកពីភាគីទីបីមួយ (ដូចជា សាលារៀន ក្រុមហ៊ុន ក្រុមហ៊ុនអ៊ីនធឺណិត ឬ អ្នកគ្រប់គ្រងដែនដែលមានការរៀបចំត្រឹមត្រូវមួយ) ភាគីទីបីនោះអាចនឹងមានសិទ្ធិលើគណនីអ្នកបាន ដែលមានជាអាទិ៍ លទ្ធភាពបង្កើតពាក្យសម្ងាត់អ្នកឡើងវិញ មើលបម្រើបម្រាស់គណនី ឬ ទិន្នន័យទម្រង់សង្ខេបរបស់អ្នក អានឬរក្សាទុកមាតិកានៅក្នុងគណនីអ្នក និង ព្យួរ ឬ បោះបង់គណនីអ្នក។ ក្នុងករណីទាំងនេះ អ្នកស្ថិតក្រោម កិច្ចសន្យាសេវាកម្ម Microsoft និង ក្រោមខ/លក្ខខ័ណ្ឌប្រើប្រាស់បន្ថែមមួយចំនួនទៀតចេញពីភាគទីបីនោះ។ បើអ្នកជាអ្នកគ្រប់គ្រងដែនមួយដែលមានការរៀបចំត្រឹមត្រូវ និង បានផ្ដល់ឲ្យក្រុមអ្នកប្រើរបស់អ្នកហើយនូវគណនី Microsoft នានានោះ អ្នកមានទំនួលខុសត្រូវចំពោះរាល់សកម្មភាពដែលកើតមានឡើងនៅក្នុងបណ្ដាគណនីប្រភេទនេះ។
សូមកត់សម្គាល់ថា តំបន់បណ្ដាញ/វិបសាយ និង ទំព័រសេវាកម្មនានាដែលអនុញ្ញាតិឲ្យអ្នកចូលប្រព័ន្ធ ដោយប្រើគណនី Microsoft របស់អ្នក អាចប្រើ ឬ ចែករំលែកអាស័យដ្ឋានអ៊ីម៉ែល ឬ ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកដែលអ្នកផ្ដល់ដល់ពួកគេដូចមានរៀបរាប់នៅក្នុងសេចក្ដីថ្លែងអះអាងអំពីសិទ្ធិឯកជន/ព័ត៌មានឯកត្តជនរបស់ពួកគេ។ យ៉ាងណាម៉ិញ ពួកគេអាចចែករំលែកលេខ ID ពិសេសដែលបានផ្ដល់ឲ្យពួកគេដោយទំព័រសេវាកម្ម Microsoft ជាមួយនឹងបណ្ដាភាគីទីបី គ្រាន់តែដើម្បីបំពេញសេវាកម្ម ឬ ប្រតិបត្តិការមួយដែលអ្នកអាចបានស្នើសុំហើយនោះ។ តំបន់បណ្ដាញ ឬ ទំព័រសេវាកម្មទាំងអស់ដែលប្រើគណនី Microsoft ត្រូវបានគេតម្រូវឲ្យមានការបិទផ្សាយសេចក្ដីថ្លែងអះអាងអំពីសិទ្ធិឯកជន/ព័ត៌មានឯកត្តជនមួយ តែយើងខ្ញុំមិនត្រួតពិនិត្យតាមដានមើលការអនុវត្តន៍សិទ្ធិឯកជននានានៃតំបន់បណ្ដាញទាំងនោះទេ ហើយការអនុវត្តន៍សិទ្ធិឯកជននានារបស់ពួកគេនឹងប្រែប្រួល។ អ្នកគួរត្រួតពិនិត្យមើលឡើងវិញឲ្យបានច្បាស់លាស់លើសេចក្ដីថ្លែងអះអាងអំពីសិទ្ធិឯកជន/ព័ត៌មានឯកត្តជនចំពោះតំបន់បណ្ដាញនីមួយៗដែលអ្នកចូលប្រព័ន្ធរបស់វាដើម្បីកំណត់មើលលើរបៀបដែលតំបន់បណ្ដាញ ឬ ទំព័រសេវាកម្មនីមួយៗត្រូវប្រើប្រាស់ព័ត៌មានដែលខ្លួនប្រមូលយក។
អ្នកអាចចូលប្រើ/មើលព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកបាន ដោយឆ្ពោះទៅកាន់ គណនី។ អ្នកអាចផ្លាស់ប្ដូរឈ្មោះអ្នកប្រើរបស់អ្នកបាន បើគណនី Microsoft របស់អ្នកមិនមែនជារបស់ដែនដែលមានការគ្រប់គ្រងត្រឹមត្រូវមួយនោះ។ ជានិច្ចកាល អ្នកអាចផ្លាស់ប្ដូរពាក្យសម្ងាត់ អាស័យដ្ឋានអ៊ីម៉ែលជំនួស លេខទូរស័ព្ទ សំណួរ និង ចម្លើយសម្ងាត់របស់អ្នកបាន។ លើសពីនេះ អ្នកអាចបិទគណនី Microsoft អ្នកបាន ដោយឆ្ពោះទៅកាន់ គណនី ហើយបន្ទាប់មកចុច "បិទគណនីអ្នក" បើគណនីរបស់អ្នកស្ថិតនៅក្នុងដែនដែលមានការឧបត្ថម្ភកម្មវិធីមួយ (ដូចដែលមានរៀបរាប់ខាងលើនេះ) អាចនឹងមានដំណើរការពិសេសមួយសម្រាប់ការបិទគណនីរបស់អ្នក។ សូមកត់សម្គាល់ថា បើអ្នកជាអ្នកប្រើ MSN ឬ Windows Live ម្នាក់ (បើអ្នកឆ្ពោះទៅកាន់គណនី) អ្នកអាចនឹងទទួលបានការនាំទៅកាន់គណនីសម្រាប់បណ្ដាតំបន់បណ្ដាញ/វិបសាយទាំងនោះ។
ព័ត៌មានបន្ថែមអំពីគណនី Microsoft អាចរកបាននៅតំណ តំបន់បណ្ដាញ/វិបសាយគណនី Microsoft។
ស្វែងយល់លើសពីនេះទៀតអំពី
នៅខាងក្រោមនេះ អ្នកនឹងរកឃើញមាននូវព័ត៌មានអំពីសិទ្ធិឯកជន/ព័ត៌មានឯកត្តជនបន្ថែមដែលអ្នកអាចនឹង (ឬមិនអាចនឹង) រកឃើញថាមានសារៈសំខាន់។ ភាគច្រើននៃចំណុចនេះបរិយាយអំពីការអនុវត្តន៍សាមញ្ញៗដែលយើងខ្ញុំចង់ឲ្យលោកអ្នកដឹង តែមិនគិតថា វាមានសារៈសំខាន់ចំពោះការលើកយកជាគោលៗនៅក្នុងរាល់សេចក្ដីថ្លែងអះអាងអំពីសិទ្ធិឯកជន/ព័ត៌មានឯកត្តជននានា។ ហើយមួយចំនួននេះ គឺជាការលើកឡើងនូវបញ្ហាពិតប្រាកដ (ឧទាហរណ៍ៈ យើងខ្ញុំនឹងបើកចំហព័ត៌មានដែលច្បាប់តម្រូវដល់វា) តែបើទោះជាយ៉ាងក៏ដោយ ក្រុមមេធាវីច្បាប់យើងខ្ញុំធ្វើឲ្យយើងខ្ញុំនិយាយដល់វា។ សូមចាំទុកថា ព័ត៌មាននេះមិនទាន់ជាការបរិយាយពេញលេញមួយនៃការអនុវត្តន៍ជាក់ស្ដែងនានារបស់យើងខ្ញុំទេ - នេះគឺគ្រប់យ៉ាង នៅក្នុងការបន្ថែមទៅនឹងផ្នែកផ្សេងៗទៀត ព័ត៌មានជាក់លាក់ជាងនេះទៅទៀតមានផ្ទុកនៅក្នុងសេចក្ដីថ្លែងអះអាងអំពីសិទ្ធិឯកជន/ព័ត៌មានឯកត្តជនសម្រាប់ផលិតផលកម្មវិធី និង សេវាកម្ម Microsoft នីមួយៗដែលអ្នកប្រើ។
នៅលើទំព័រនេះ:
ការចែករំលែក ឬ ការបើកចំហព័ត៌មានផ្ទាល់ខ្លួន
ជាកិច្ចបន្ថែមទៅនឹងការចែករំលែកមួយចំនួនដែលបានបរិយាយនៅក្នុងសេចក្ដីថ្លែងអះអាងអំពីសិទ្ធិឯកជន/ព័ត៌មានឯកត្តជនសម្រាប់ផលិតផលកម្មវិធី ឬ សេវាកម្មដែលលោកអ្នកកំពុងប្រើ ក្រុមហ៊ុន Microsoft អាចនឹងចែករំលែក ឬ បើកចំហព័ត៌មានផ្ទាល់ខ្លួនបាន:
លើសពីនេះ យើងខ្ញុំអាចនឹងចែករំលែក ឬ បើកចំហព័ត៌មានផ្ទាល់ខ្លួនបាន ដោយរួមមានមាតិកានៃការប្រាស្រ័យទាក់ទងគ្នារបស់អ្នក:
សូមកត់សម្គាល់ថា តំបន់បណ្ដាញនានារបស់យើងខ្ញុំអាចនឹងរួមបញ្ចូលនូវតំណនានាទៅកាន់បណ្ដាតំបន់បណ្ដាញនៃភាគីទីបីដែលការអនុវត្តន៍សិទ្ធិឯកជនរបស់គេអាចនឹងខុសគ្នាពីការអនុវត្តន៍នានារបស់ក្រុមហ៊ុន Microsoft។ បើលោកអ្នកដាក់ចូលនូវព័ត៌មានផ្ទាល់ខ្លួនទៅកាន់វិបសាយណាមួយក្នុងចំណោមវិបសាយទាំងនោះ ព័ត៌មានលោកអ្នកត្រូវបានគ្រប់គ្រងតាមរយៈសេចក្ដីថ្លែងអះអាងអំពីសិទ្ធិឯកជន/ព័ត៌មានឯកត្តជននានាដែលមាននៅលើវិបសាយទាំងនោះ។ យើងខ្ញុំសូមលើកទឹកចិត្តឲ្យលោកអ្នកពិនិត្យមើលឡើងវិញលើសេចក្ដីថ្លែងអះអាងអំពីសិទ្ធិឯកជន/ព័ត៌មានឯកត្តជននៃវិបសាយមួយចំនួនដែលអ្នកចូលមើល។
ការការពារសុវត្ថិភាពព័ត៌មានផ្ទាល់ខ្លួន
Microsoft មានការតាំងចិត្តចំពោះការការពារសុវត្ថិភាពព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក។ យើងខ្ញុំប្រើបច្ចេកវិជ្ជា និង នីតិវិធីសុវត្ថិភាពជាច្រើន ដើម្បីជួយការពារព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកពីលទ្ធភាពប្រើប្រាស់ ការប្រើប្រាស់ ឬ ការបើកចំហដែលមិនមានការអនុញ្ញាតិត្រឹមត្រូវ។ ឧទាហរណ៍ៈ យើងខ្ញុំរក្សាទុកព័ត៌មានផ្ទាល់ខ្លួនដែលយើងខ្ញុំប្រមូលបាននៅលើបណ្ដាប្រព័ន្ធកុំព្យូទ័រដែលបានកម្រិតលទ្ធភាពប្រើប្រាស់ និង ដែលមានដាក់តាមកន្លែងនានាដែលមានការត្រួតពិនិត្យត្រឹមត្រូវ។ នៅពេលដែលយើងខ្ញុំបញ្ជូនព័ត៌មានសម្ងាត់បំផុត (ដែលមានប្រភេទដូចជា លេខ ឬ ពាក្យសម្ងាត់នៃកាដឥណទាន) នៅលើប្រព័ន្ធអ៊ីនធឺណិត យើងខ្ញុំការពារវាតាមរយៈការធ្វើអ៊ិនគ្រីពដែលមានប្រភេទដូចជា ប្រូតូកូល Secure Socket Layer (SSL)។
បើពាក្យសម្ងាត់មួយ ត្រូវបានគេប្រើដើម្បីជួយការពារគណនីនានា និង ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក វាគឺជាទំនួលខុសត្រូវរបស់លោកអ្នកចំពោះការរក្សាទុកពាក្យសម្ងាត់របស់អ្នកជាសម្ងាត់។ មិនត្រូវចែករំលែកវា ឬ ប្រាប់ឲ្យគេដឹងទេ។ បើអ្នកកំពុងចែករំលែកការប្រើប្រាស់កុំព្យូទ័រមួយរបស់អ្នកជាមួយនឹងអ្នកណាម្នាក់ ជានិច្ចកាល អ្នកត្រូវឡកចេញ (ចេញពីប្រព័ន្ធ) សិន មុននឹងចាកចេញពីតំបន់បណ្ដាញ ឬ ទំព័រសេវាកម្មមួយ ដើម្បីការពារលទ្ធភាពចូលប្រើព័ត៌មានរបស់អ្នក ពីសំណាក់ក្រុមអ្នកប្រើតាមក្រោយ។
កន្លែងដែលព័ត៌មានទទួលបានការរក្សាទុក និង ដំណើរការ
ព័ត៌មានផ្ទាល់ខ្លួនដែលបានប្រមូលនៅលើបណ្ដាតំបន់បណ្ដាញ និង ទំព័រសេវាកម្ម Microsoft អាចនឹងទទួលបានការរក្សាទុក និង ដំណើរការនៅសហរដ្ឋអាមេរិក ឬ ប្រទេសមួយចំនួនផ្សេងទៀតដែលជាក្រុមហ៊ុន Microsoft ឬ សាខា សាខារង ឬ ក្រុមហ៊ុនផ្ដល់សេវាកម្មនានារបស់ខ្លួនធ្វើតំហែទាំឧបករណ៍សម្រួលនានា។ ក្រុមហ៊ុន Microsoft ស្របតាមក្រប់ខណ្ឌ Safe Harbor សហរដ្ឋអាមេរិក-អ៊ឺរ៉ុប និងក្រប់ខណ្ឌ Safe Harbor សហរដ្ឋអាមេរិក-ស្វីស ដូចដែលបានចែងដោយនាយកដ្ឋានពាណិជ្ជកម្មនៃសហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងការប្រមូល ប្រើប្រាស់ និងរក្សាទិន្នន័យពីតំបន់សេដ្ឋកិច្ចអ៊ឺរ៉ុប និងប្រទេសស្វ៊ីស។ ដើម្បីសិក្សាបន្ថែមអំពីកម្មវិធី Safe Harbor និងមើលលិខិតបញ្ជាក់របស់ពួកយើង សូមចូលទស្សនា http://www.export.gov/safeharbor/។
ជាផ្នែកមួយនៃការចូលរួមរបស់ Microsoft ក្នុងកម្មវិធី Safe Harbor យើងប្រើ TRUSTe ដែលជាភាគីទីបីឯករាជ្យ ដើម្បីដោះស្រាយជំលោះដែលលោកអ្នកមានជាមួយយើង ដែលជាប់ទាក់ទងនឹង គោលនយោបាយ និង ការអនុវត្តរបស់យើង។ បើសិនជាលោកអ្នកចង់ទាក់ទងមក TRUSTe សូមចូលមើលក្នុង https://feedback-form.truste.com/watchdog/request។
ក្រុមហ៊ុន Microsoft អាចនឹងរក្សាទុកព័ត៌មានផ្ទាល់ខ្លួនលោកអ្នកសម្រាប់ហេតុផលនានាជាច្រើនដែលមានប្រភេទដូចជា ដើម្បីអនុវត្តតាមកាតព្វកិច្ចច្បាប់នានារបស់យើងខ្ញុំ ដោះស្រាយវិវាទ អនុវត្តកិច្ចសន្យានានារបស់យើងខ្ញុំ និង ដរាបណាដែលមានសារៈសំខាន់ចាំបាច់ត្រូវផ្ដល់នូវសេវាកម្មនានា។ ដើម្បីសិក្សាអំពីរបៀបចូលទៅក្នុងព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក សូមចូលមើល ការចូលទៅក្នុងព័ត៌មានរបស់លោកអ្នក។
បម្លាស់ប្ដូរនានាចំពោះសេចក្ដីថ្លែងអះអាងអំពីសិទ្ធិឯកជន/ព័ត៌មានឯកត្តជននានារបស់យើងខ្ញុំ
យើងខ្ញុំនឹងអាប់ដេតសេចក្ដីថ្លែងអះអាងអំពីសិទ្ធិឯកជននេះម្ដងម្កាល ដើម្បីឆ្លុះបញ្ជាំងមើលលើបម្លាស់ប្ដូរ និង លទ្ធផលត្រឡប់ ឬ មតិពីអតិថិជននៅលើទំព័រសេវាកម្មនានារបស់យើងខ្ញុំ។ នៅពេលដែលយើងខ្ញុំបិទផ្សាយបម្លាស់ប្ដូរនានាចំពោះសេចក្ដីថ្លែងអះអាងអំពីសិទ្ធិឯកជននេះ យើងខ្ញុំនឹងពិនិត្យមើលឡើងវិញលើកាលបរិច្ឆេទដែល "បានអាប់ដេតចុងក្រោយបំផុត" នៅខាងលើបំផុតនៃទំព័រសេចក្ដីថ្លែងអះអាងអំពីសិទ្ធិឯកជននេះ។ បើមានបម្លាស់ប្ដូរជាក់ស្ដែងនានាចំពោះសេចក្ដីថ្លែងអះអាងអំពីសិទ្ធិឯកជននេះ ឬ នៅក្នុងវិធីដែលក្រុមហ៊ុន Microsoft នឹងប្រើព័ត៌មានផ្ទាល់ខ្លួនអ្នក យើងខ្ញុំនឹងជូនដំណឹងដល់អ្នក ទាំងតាមការបិទផ្សាយដែលស្រួលមើលឃើញនូវការជូនដំណឹងមួយអំពីបម្លាស់ប្ដូរប្រភេទអស់ទាំងនេះ មុននឹងបន្លាស់ប្ដូរទាំងនេះចាប់មានប្រសិទ្ធភាព និង តាមរយៈការផ្ញើឲ្យអ្នកដោយផ្ទាល់នូវការជូនដំណឹងមួយ។ យើងខ្ញុំសូមលើកទឹកចិត្តលោកអ្នកឲ្យពិនិត្យមើលឡើងវិញជាទៀងទាត់លើសេចក្ដីថ្លែងអះអាងអំពីសិទ្ធិឯកជននានាសម្រាប់ផលិតផលកម្មវិធី និង សេវាកម្មនានាដែលអ្នកប្រើ ប្រយោជន៍ទទួលបានការជូនដំណឹងអំពីរបៀបដែល Microsoft កំពុងការពារព័ត៌មានរបស់អ្នក។
របៀបទាក់ទងយើងខ្ញុំ
Microsoft Privacy, Microsoft Corporation, One Microsoft Way, Redmond, Washington 98052 USA
ដើម្បីស្វែងរកសាខាក្រុមហ៊ុន Microsoft នៅក្នុងប្រទេស ឬ តំបន់របស់លោកអ្នក សូមមើល http://www.microsoft.com/worldwide/។
គំនិតផ្ដួចផ្ដើមនានារបស់ FTC អំពីបញ្ហាសិទ្ធិឯកជន
សុវត្ថិភាពនៅផ្ទះ
Trustworthy Computing